Health

ជ្រើសរើសរបៀបទទួលទានដំណេកឈ្លាសវៃ

by Heng Ko on Sunday, January 15, 2012 at 12:20pm ·



ភ្នំពេញ: បណ្តាការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗនេះបានអះអាងថា ការទទួលទានដំណេកច្រើន បង្កជាឥទ្ធិពលអសកម្មមិនតិចតួចឡើយចំពោះសុខភាព ។ មិនតែប៉ុណ្ណោះ ការស្រាវ ជ្រាវទាំងនេះនៅចាត់ទុកថា អ្នកដេកលើសពីប្រាំបីម៉ោងក្នុងមួយថ្ងៃ ប្រឈមនឹងការថយអាយុ។

    បរិមាណសមស្រប ៖ ប្រាំពីរម៉ោងក្នុងមួយថ្ងៃ
    អ្នកប្រាជ្ញពីររូប គឺ Thomas Edison និង Nikola Tesla បានអះអាងដោយម៉ឺងម៉ាត់ថា អ្នកដេកលើសពីប្រាំបីម៉ោងក្នុងមួយថ្ងៃ ជាអ្នកមានជំងឺ និងពុំមានខួរក្បាលច្នៃប្រឌិត ។ ការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗនេះបានបញ្ជាក់ភាពត្រឹមត្រូវរបស់អំណះអំណាងខាងលើ ។
    សាស្ត្រាចារ្យ Daniel Kripke នៅមហាវិទ្យាល័យកាលីហ្វ័រញ៉ា, សាន់ឌីយេហ្គោ (អាមេរិក) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឈានមុខដំណើរការស្រាវជ្រាវអំពីផលវិបាករបស់ការដេកច្រើន ។ លោកបានចំណាយកម្លាំងយ៉ាង ច្រើនដើម្បីដំណើរការស្រាវជ្រាវមនុស្ស ១.១០០.០០០នាក់ មានអាយុពី៣០-១២០ឆ្នាំ សំដៅស្វែងរកទំនាក់ទំនង ហេតុនិងផល រវាងពេលវេលាទទួលទានដំណេក និងអាយុរបស់មនុស្ស ។ លទ្ធផលស្រាវជ្រាវបង្ហាញថា ៖ មួយថ្ងៃត្រូវការដេកតែ៦,៥ម៉ោង គឺគ្រប់គ្រាន់ ដើម្បីរក្សាឱ្យសរីរាង្គមានសុខភាពមួយល្អ ។ បរិមាណសមស្របបំផុតសម្រាប់អ្នកចង់អាយុវែង គឺប្រាំពីរម៉ោងក្នុងមួយថ្ងៃ ។ហើយអ្នកដែលដេក "លើសកម្រិត" ប្រាំបីម៉ោងក្នុងមួយថ្ងៃ ប្រែជាមានការប្រឈមបាត់បង់ជីវិតខ្ពស់ជាង១២ដង  ធៀបនឹងអ្នកដេក "គ្រប់កម្រិត"ប្រាំពីរម៉ោងក្នុងមួយថ្ងៃ ។
    ក្រុមស្រាវជ្រាវនៅមហាវិទ្យាល័យកាលីហ្វ័រញ៉ាដឹកនាំដោយសាស្ត្រាចារ្យ Daniel Kripke ក៏សង្កេតឃើញថា អាការៈដេកច្រើនមានពាក់ព័ន្ធដល់បាតុភូតមានឈ្មោះថា "ឈប់ដកដង្ហើមក្នុងពេលដេក" , ដែលនេះជាការស្តែងចេញដំបូងរបស់អាការៈជំងឺ ។បាតុភូត "ឈប់ដកដង្ហើមក្នុងពេលដេក" ច្រើនតែប្រព្រឹត្តឡើងតាមខួប និងអូសបន្លាយប្រមាណប៉ុន្មានសិបវិនាទី ។ មូលហេតុ ដោយសារបណ្តាប្រតិកម្មរបស់ប្រព័ន្ធសរសៃប្រសាទ ៖ នៅមនុស្សជាច្រើនដំណេកលង់ជ្រៅនឹងបង្កជាបាតុភូតឈប់ដកដង្ហើមមួយស្របក់, ពេលនោះសរីរាង្គនឹងប្រតិកម្មស្វ័យការពារដោយវិធីបង្កើតជាដំណេកមិនស្កប់ ដើម្បីឱ្យ សាច់ដុំមានគ្រប់កម្រិតតឹង, ប្រឆាំងតបបាតុភូតឈប់ដកដង្ហើមមួយស្របក់ ។ លទ្ធផលគឺដំណេកមិនស្កប់ នឹងធ្វើឱ្យអូសបន្លាយពេលវេលាដេក ដែលអាច ដល់១០ម៉ោងក្នុងមួយថ្ងៃ ។ ក្រោយពេលភ្ញាក់ អ្នកទាំងនេះនៅតែមាន អារម្មណ៍ខ្វះដេក ។
    គ្រោះថ្នាក់របស់ការទទួលទានដំណេក "ហួសកម្រិត"
    តាមលទ្ធផលស្រាវជ្រាវត្រូវ បានប្រកាសលើទស្សនាវដ្តី Psychosomatic Medicine លេខចេញថ្មីបំផុត, អាការៈដេកហួសកម្រិត និងដេកមិនលក់ គឺតែមួយ - វាជាការស្តែងចេញនៅ សណ្ឋានពីរផ្ទុយគ្នារបស់រោគសញ្ញាច្របូកច្របល់ដំណេក ។ ដូច្នេះហើយ វា សុទ្ធតែគ្រោះថ្នាក់ដូចគ្នា ។
    តាមការស៊ើបអង្កេតមួយ ដែលមុខសញ្ញាជាពួកអ្នកដេកច្រើនជាប្រចាំ (លើសប្រាំបីម៉ោងក្នុងមួយថ្ងៃ) បានឈានដល់ការសន្និដ្ឋានថា ៖ ភាគច្រើនក្នុង ចំណោមពួកគេសុទ្ធតែជួបប្រទះនូវភាពស្មុគស្មាញខាងផ្នែកផ្លូវចិត្ត, ឧទាហរណ៍ ដូចជាពួកគេងាយខឹង ច្រឡោត, ឬមានការសម្លឹងមើល និងទស្សនទុទ្ទិដ្ឋិនិយម អំពីជីវិត និងអ្នកនៅជុំវិញ ។ តាមការបកស្រាយរបស់ពួកអ្នកវិទ្យាសាស្ត្រ, នោះគឺដោយសារពេលវេលាដេកច្រើនហួស បានមានឥទ្ធិពលទៅដល់សារជាតិនាំ បញ្ជូនសរសៃប្រសាទនៅខួរក្បាល, បណ្តាលឱ្យសរីរាង្គងាយក្លាយជា "ជន រងគ្រោះ" របស់ជំងឺទាំងឡាយ ដូចជាទ្រុឌទ្រោមសរសៃប្រសាទ, រោគផ្លូវចិត្ត, ស្ត្រេស...។ "មនុស្សគ្រប់គ្នាសុទ្ធតែចាត់ទុកថា ដើម្បីធ្វើឱ្យរសាយភាពនឿយហត់ ល្អបំផុតគួរទៅដេក ។ ការពិតនោះ, ទស្សនៈបង្កើនពេលវេលាទទួលទានដំណេក សំដៅទទួលបានសុខភាពល្អ គឺជាការភ័ន្តច្រឡំទាំងស្រុង ។ ពួកគេមិន ដឹងច្បាស់ថា ការដេកច្រើនហួសក៏បង្កជាគ្រោះថ្នាក់ស្មានមិនដល់ ។ ដេកច្រើន ពេកអាចបណ្តាលឱ្យខ្ជិលច្រអូស, សរីរាង្គទ្រុឌទ្រោម, អស់កម្លាំង, ស្មារតី មិនភ្លឺស្វាង និងថែមទាំងធ្វើឱ្យថយចុះកម្លាំងប្រាជ្ញា" -វេជ្ជបណ្ឌិត Charles Bae អ្នកសរសៃប្រសាទវិទ្យានៅមជ្ឈមណ្ឌលស្រាវជ្រាវអាការៈច្របូកច្របល់ដំណេក Cleveland នៅ Ohio, អាមេរិកឱ្យដឹង។
    ពុំត្រឹមតែប៉ុណ្ណឹងទេ, ភស្តុតាងទាំងឡាយនៅបង្ហាញឱ្យឃើញថា ជាង ៥០ភាគរយក្នុងចំណោមអ្នកដេក "ហួសកម្រិត" ជាមុខសញ្ញា "វាយប្រហារ" របស់ជំងឺដ៏គ្រោះថ្នាក់មួយចំនួនដូចជា hipersomnia, កកឈាមខួរក្បាល, សរសៃឈាមបេះដូង, អ័រម៉ូន...។
        ការស្រាវជ្រាវរបស់សាស្ត្រាចារ្យ Eve Van នៅមហាវិទ្យាល័យ ឈីកាហ្គោ(អាមេរិក) នៅចង្អុលបង្ហាញ ថាខ្វះដេក នឹងនាំដល់ការប្រែប្រួលក្នុង ការបំប្លែង glucoza - មូលហេតុមួយក្នុងចំណោមមូលហេតុបង្កជំងឺទឹកនោមផ្អែម ។ ជាក់ស្តែងអ្នកដេកមិនគ្រប់ប្រាំមួយម៉ោងក្នុងមួយថ្ងៃ នោះគ្រោះថ្នាក់ កើតជំងឺទឹកនោមផ្អែមខ្ពស់ជាងពីរដង ។ តែប្រសិនពេលវេលាដេកលើសប្រាំបីម៉ោងក្នុងមួយថ្ងៃ នោះការប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់ជាងដល់បីដង ។
    ការស្រាវជ្រាវមួយផ្សេងទៀត របស់ពួកអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Stanford (អាមេរិក) នៅបង្ហាញថា ដំណេកវែងជ្រុល អាចធ្វើឱ្យច្របូកច្របល់ភាពតុល្យភាពអ័រម៉ូន, ធ្វើឱ្យកើនគ្រោះថ្នាក់កើតជំងឺមហារីក ។ ទន្ទឹមនោះ អ្នកដេកជាមធ្យមលើសពី ១០ម៉ោងក្នុងមួយថ្ងៃ ទោះបីបុរស ឬស្ត្រី សុទ្ធតែមានអត្រាបាត់បង់ជីវិតខ្ពស់ ដោយសារពេលវេលាដេកច្រើនហួស ធ្វើឱ្យកើនកម្រិតកកខាប់របស់ឈាម ងាយបណ្តាលឱ្យកើតជំងឺពាក់ព័ន្ធដល់ប្រព័ន្ធឈាមឡើងខួរក្បាល, ក្នុងនោះ មានបាតុភូតស្ត្រូក, ខ្យល់គរ ៕




វិធីថែរក្សា ភ្នែកសម្រាប់ អ្នកប្រើប្រាស់ កុំព្យូទ័រ

បច្ចុប្បន្នគឺ ជាពិភពបច្ចេកវិទ្យា ដែលមនុស្សចំណាយ ពេលជាច្រើនម៉ោងអង្គុយនៅមុខកុំព្យូទ័រ និងលេបថប។ នេះគឺ ជាការពិត ១០០ភាគរយ សម្រាប់វិស្វករ អ្នកញៀនអ៊ីនធើណេត និងអ្នកលេងហ្គេម។ អ្នកដែលជាប់ទាក់ទងទៅ នឹងសកម្មភាពទាំងនេះ ធ្វើឲ្យពួកគេអាចប្រឈមមុខ នឹងបញ្ហាភ្នែកមួយចំនួន នៃជីវិតរបស់ពួកគេ ហើយបញ្ហានេះអាចកើតឡើងដោយសារតែ ពួកគេមិនថែរក្សា ឬក៏គិតអំពីភ្នែករបស់ពួកគេ។ ម្យ៉ាងវិញទៀត សម្រាប់អ្នក ដែលចាប់អារម្មណ៏ នឹងការថែទាំភ្នែកដើម្បីជៀសឆ្ងាយពីបញ្ហា ដែលអាចកើតមាន ខ្ញុំសង្ឃឹមថា វិធីដើម្បីថែរក្សាភ្នែកខាងក្រោម
នេះ នឹងអាចជួយអ្នកបាន។

1.លំហាត់ប្រាណភ្នែកៈ នេះគឺ ជាវិធីដ៏ល្អមួយដើម្បីថែរក្សាភ្នែក ដែលអ្នកគួរតែព្យាយាមចំណាយពេលដ៏ខ្លីមួយដើម្បីអនុវត្តតាមវិធីលំហាត់ប្រាណខាងក្រោមនេះ ៖ “ជាដំបូង ព្រិចភ្នែករបស់អ្នក ៣ ឬ ៤ដង បន្ទាប់មកបិទភ្នែករបស់អ្នក ហើយប្រមៀលភ្នែករបស់អ្នកពីឆ្វេងទ
ៅស្តាំ និង ពីស្តាំទៅឆ្វេង បន្ទាប់មកដកដង្ហើមឲ្យវែងៗ រួចបើកភ្នែកឡើងវិញដោយសន្សឹមៗ។ ” អនុវត្តន៏នូវវិធីហាត់ប្រាណនេះ ប្រហែលជាមួយនាទី ហើយអនុវត្តន៏វិធីនេះ២ឬ ៣ដង មុននឹងអ្នកចេញទៅធ្វើការ។
2. ក្រលេកមើលវត្ថុឆ្ងាយ: អ្នកគួរតែចំណាយពេលមួយសន្ទុះធំ ដើម្បីមើលវត្ថុ ដែលនៅឆ្ងាយនៅក្នុងកន្លែងធ្វើការរបស់អ្នក ឬ មើលចេញទៅក្រៅ។ ការក្រលេកមើលវត្ថុ ដែលនៅឆ្ងាយពីអ្នក និង ត្រលប់មកមើលជិតវិញ អាចជួយឲ្យភ្នែករបស់អ្នកមានភាពប្
រសើរជាងមុន។ ព្យាយាមអនុវត្តន៏តាមវិធីមួយនេះ រយៈពេល ៥នាទី រៀងរាល់ ១ម៉ោងម្តង។
3.អនុវត្តន៏តាមវិធីបាតដៃ: ក្នុងវិធីមួយនេះ ត្រដុសបាតដៃរបស់អ្នករហូតដល់ក្តៅបន្ទាប់មកយកទៅខ្ទប់ភ្នែករបស់អ្នកប្រហែលមួយនាទី។ វិធីនេះអាចជួយបំបាត់ភាពហត់នឿរបស
់ភ្នែក។
4. ដើរ: ប្រើប្រាស់ពេលសម្រាករបស់អ្នកដើម្បីដើរ ដែលវាអាចជួយសម្រាករាងកាយរបស់អ្នក ក៏ដូចជាជួយសម្រាកភ្នែករបស់អ្នកផ
ងដែរ។
5. ទឹក: អ្នកអាចប្រើប្រាស់ទឹកសម្រាប់វិធ
ីច្រើនយ៉ាងដូចជាៈ
a) អ្នកអាចយកទឹកមកលុបមុខដើម្បីជួយឲ
្យអ្នកមានអារម្មណ៏ធូរស្រាល។
b) ទទួលទានទឹកឲ្យបានច្រើន ដើម្បីជួយកាត់បន្ថយភាពស្ងួតរបស់
ភ្នែក។
6. ទទួលទានអាហារដែលផ្តល់អត្ថប្រយោជ
ន៏ចំពោះភ្នែក: ទទួលទានផ្លែឈើ ពិសេសផ្លែក្រូចឆ្មារ( citrus), ប៉េងប៉ោះ, ស្បៃខៀវ, បន្លែបៃតង និងអាហារ ដែលមានផ្ទុកវិតាមីន A, C និង E។
7) ទៅជួបជាមួយពេទ្យភ្នែក: ទៅជួបពេទ្យភ្នែកជំនាញ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ហើយប្រសិនបើអ្នកមានបញ្ហាអ្វីជាមួយភ្នែក អ្នកគួរតែទៅមន្ទីរពេទ្យភ្នែកភ្ល
ាម។
8) សូមកុំញីភ្នែករបស់អ្នក: កុំញីភ្នែករបស់អ្នក នៅពេល ដែលមានធូលីចូលភ្នែក ផ្ទុយទៅវិញ អ្នកគួរតែព្រិចភ្នែក ដែលទឹកភ្នែករបស់អ្នកអាចលាងធូលីន
ោះបាន។ ការញីភ្នែក នឹងធ្វើឲ្យឈឺភ្នែក និងជួនពេលខ្លះធ្វើឲ្យខូចភ្នែក។
9) ប្រើវ៉ែនតាការពារ

ការស្រាវជ្រាវថ្មី៖ ទូរសព្ទដៃមិនបង្កជំងឺមហារីកទេ!


ស្រ្ដីនិយាយទូរសព្ទកាលពីពេលថ្មីៗនេះ មានការស្រាវជ្រាវមួយបានរកឃើញថា
ការនិយាយទូរសព្ទដៃច្រើនពេក អាចបង្កឲ្យកើតជំងឺមហារីក។
បន្ថែមលើនេះទៀត កាលពីខែឧសភាកន្លងទៅនេះ អង្គការសុខភាពពិភពលោក
ក៏បានអះអាងដូចគ្នានេះដែរពោលគឺទូរសព្ទដៃអាចធ្វើឲ្យនាំឲ្យកើតជំងឺមហារីកដូចគ្នា។
ប៉ុន្ដែការស្រាវជ្រាវថ្មីបំផុតមួយដែលបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រសុខភាព និងបរិស្ថាន បានរកឃើញថា
ទូរសព្ទដៃមិនបង្កើនហានីភ័យនៃការកើតជំងឺមហារីកនោះទេ។ទោះបីជាយ៉ាងណាក៏ដោយ
ក៏ការស្រាវជ្រាវនេះក៏នៅតែមិនច្បាស់នៅឡើយព្រោះមានការសិក្សាឃើញផ្ទុយគ្នាបែបនេះ ដោយការសិក្សាថ្មីនេះ
គឺជាការរកឃើញភស្ដុតាងប្រឆាំងនឹងការសិក្សាមុនៗ ដែលលើកឡើងថាការប្រើប្រាស់ទូរសព្ទដៃ អាចបង្កជំងឺមហារីកខួរក្បាល
ឬប៉ះពាល់សរសៃប្រសាទចំពោះមនុស្សពេញវ័យ។ការស្រាវជ្រាវដែលដឹកនាំដោយគណៈកម្មការអន្តរជាតិមួយដែលទាក់
ទងនឹងជាតិវិទ្យុសកម្មនេះ បានសិក្សារកឃើញថាអ្នកប្រើប្រាស់ទូរសព្ទដៃចាប់ពី១០ ទៅ១៥ឆ្នាំ
មិនត្រូវបានគេរកឃើញថាមានសញ្ញានៃការកើតជំងឺមហារីកនោះទេ។ដោយមើលទៅលើអត្រានៃការកើតជំងឺមហារីកចន្លោះឆ្នាំ ១៩៧០ ដល់២០០៨
ការស្រាវជ្រាវនេះបានរកឃើញថាអត្រាអ្នកកើតមហារីកមុនពេលមានទូរសព្ទប្រើនិងសម័យមានទូរសព្ទច្រើនប្រើគឺហាក់ដូចជាមិនមានអ្វីប្រែប្រួលច្រើននោះទេ។
ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា
ការសិក្សារបស់អង្គការសុខភាពពិភពលោក មានការស្ទង់មតិរយៈពេល១០ឆ្នាំ
ទៅលើអ្នកចូលរួមជិត ១៣០០នាក់។ ការសិក្សានោះ
គឺផ្ដោតតែលើអ្នកកើតជំងឺមហារីកប៉ុណ្ណោះ ជាឧទាហរណ៍
ដូចជាការសួរឲ្យអ្នកចូលរួមរកនឹកថាបាននិយាយទូរសព្ទច្រើនកម្រិត
ណាជាដើម។
យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ដ ក៏បានផ្ដល់យោបល់ដែរថា
មិនទាន់មានអ្វីជាក់លាក់ប៉ុន្មានទេ
ប៉ុន្ដែយើងក៏ត្រូវប្រយ័ត្នផងដែរ។ គួរបញ្ជាក់ផងដែរថា
មានទូរសព្ទជាង ៥ពាន់លានគ្រឿងដែលកំពុងប្រើនាពេលបច្ចុប្បន្ននេះ
ប៉ុន្ដែទិន្នន័យនេះគឺយកតែក្នុងរយៈពេល១០ ទៅ១៥
នៃការប្រើប្រាស់របស់មនុស្សពេញវ័យប៉ុណ្ណោះ
មិនទាន់មានទិន្នន័យពីការប្រើប្រាស់របស់កុមារនោះទេ។
WebRepOverall rating 


No comments:

Post a Comment